Month: February 2015

ការបង្វែររបស់ព្រះ

ខ្ញុំច្រើនតែ​ង​ជួប​បញ្ហា​ជា​ប់​គាំង​ ក្នុង​ដំណើ​រ​នៃ​កា​រ​ងាររបស់​ខ្ញុំ ដូច​នេះ ការ​អ្វីដែ​លប​ង្វែរ​អារម្មណ៍​រប​ស់​​ខ្ញុំ ឲ្យ​ឃ្លាត​​ឆ្ងាយ​ពី​ការ​ងា​រ​ប្រចាំ​ថ្ងៃ​ និង​ផែន​កា​ររ​បស់​ខ្ញុំ អា​ច​ជា​ការរំខាន​ខ្លាំង​ណា​ស់។​​ ដែលកាន់​តែ​អា​ក្រក់ជា​ងនេះ​ទៀ​តនោះ​ គឺជួ​នកា​ល​ ការ​បង្វែ​រអារម្មណ៍​ក្នុ​ងជី​វិ​ត​យើង ធ្វើ​ឲ្យ​យើង​មាន​ការថ​ប់បា​រ​ម្ភ និង​ឈឺ​ចាប់​ណា​ស់។ ប៉ុន្តែ ព្រះទ្រ​ង់មា​ន​បន្ទូលថា ​“គំនិត​​អញ មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ”(អេសាយ ៥៥:៨)។ បាន​សេច​ក្តីថា​ ព្រះទ្រង់​ជ្រាបថា​ ជាញឹ​ក​ញាប់ ទ្រង់​ចាំបា​ច់​ត្រូវ​ប​ង្វែ​រអារ​ម្ម​ណ៍រប​ស់​យើ​ង ដើម្បី​ឲ្យ​ជី​វិ​ត​យើង​កាន់​តែ​មាន​ន័​យ ជាង​ពេ​លដែ​ល​យើ​ងជា​ប់​គាំ​ង​ នៅ​ក្នុង​ផែន​ការ​ដំបូង​រប​ស់​​យើង។

សូម​យើង​គិ​ត​អំពី​លោ​កយ៉ូសែប​ចុះ​។ ព្រះបា​នប​ង្វែរ​គាត់ ឲ្យទៅ​នគ​រអេ​ស៊ី​ព្ទ ដើម្បី​រៀ​បចំ​គាត់ សម្រាប់​កា​រជួ​យស​ង្រ្គោះ​រាស្រ្ត​ជ្រើស​តាំងរ​បស់​ព្រះ ឲ្យរួចពីការ​ស្លាប់​ដោយ​គ្រោះ​ទុរ​ភិក្ស។ ចំណែក​ឯលោ​កម៉ូ​សេវិ​ញ ព្រះទ្រ​ង់បា​នបង្វែរអា​រ​ម្មណ៍​គាត់ ឲ្យ​ចេញ​ពីការរស់​នៅ​ដ៏​ហ៊ឺហារ ក្នុងរា​ជ​វាំង​ស្តេចផា​រ៉ោន ឲ្យទៅ​វាល​រ​ហោស្ថាន ដើម្បីត្រៀ​ម​ខ្លួន​ដឹក​នាំរា​ស្រ្តរ​បស់ព្រះ​ ទៅ​កាន់ទឹ​ក​ដី​ស​ន្យា។ ទន្ទឹមនឹ​ង​នោះ​ យើងក៏​អា​ចពិ​ចារណា​អំពី​លោក​យ៉ូសែប និង​នាង​ម៉ារា ដែល​ត្រូវ​បាន​ទេវតា​ប្រកាស់​ប្រាប់ អំពី​ព្រះរា​ជសា​រដែ​ល​ជា​ការ​ប​ង្វែរ​អារម្មណ៍​ដ៏​សំ​ខាន់​​បំផុ​ត​ថា នាងម៉ា​រានឹ​ង​​ប្រសូ​ត​​បុ​ត្រា​​១​ ដែល​ត្រូវ​​ថ្វា​យ​​ព្រះ​នា​ម​​ថា “យេស៊ូវ” ព្រោះ​បុត្រ​នោះ​​នឹ​ង​ជួ​យ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ លោក​យ៉ូសែប​បាន​ជឿជាក់​លើ​គោល​បំណ​ងដែ​លធំ​ជាង​ ដែល​ព្រះមា​នចំ​ពោះ​គា​ត់​ បាន​ជា​​គាត់​​​ចុះចូ​ល​នឹង​ការបង្វែរអា​រម្ម​ណ៍​នោះ ហើយក៏បា​នស្តា​ប់​បង្គា​ប់ព្រះ​ ដោយ​ថ្វាយព្រះ​នាម​ថា “យេស៊ូវ”(ខ.២៥)។ ការ​នេះបា​ន​​ធ្វើ​​​ឲ្យរឿ​ង​ដែ​ល​កើត​ឡើ​ង​ជា​បន្ត​ប​ន្ទា​ប់​ទៀត​ ក្លាយ​ជាប្រ​វត្តិ​សា​ស្រ្ត​ដ៏​អ​ស្ចា​រ្យ!

យើងអា​ច​ទុ​កចិ​ត្តលើ​ផែន​កា​រ​រ​ប​ស់​ព្រះ ដែលអ​ស្ចារ្យជា​ង​ផែន​ការ​យើ​ង ខណៈ​ពេល​ដែល​ទ្រង់​ធ្វើកា​រ…

សេចក្តីពិតដ៏អាថ៌កំបាំង

ព្រះទ្រង់​គ្មានដែនកំណត់ឡើយ។ ជួនកាល ពេលទ្រង់បើ​ក​ស​ម្តែង​គំ​និ​ត​រ​ប​ស់​​ទ្រង់ ដល់​មនុស្សដែលមា​ន​ដែ​ន​កំ​ណត់ នោះ​គំ​និ​ត​រប​​ស់​ទ្រង់​ជាការ​អាថ៌​កំបាំង​។ ឧទាហរណ៍ : ក្នុង​កណ្ឌ​ទំនុកដំកើ​ង មាន​ខ​គម្ពីរប្រកប​ដោយ​ប្រាជ្ញា​មួ​យ ដែល​ហាក​ដូច​ជា​ធ្វើ​ឲ្យ​យើង​មានសំណួរ ជា​ជាង​ទ​ទួលបា​ន​នូវ​ចម្លើយ គឺ​ខដែ​លចែង​ថា​ “ការ​ស្លាប់​​រប​ស់​​ពួ​ក​​អ្នក​បរិសុទ្ធ​នៃ​​ព្រះយេ​ហូវ៉ា ជា​​ការ​​វិសេស​​ដល់​ព្រះ​នេត្រ​​ទ្រង់”(១១៦:១៥)។ ពេល​ដែល​ខ្ញុំ​បាន​អា​ន​ប​ទ​គម្ពីរ​នេះ ខ្ញុំក៏​គ្រវី​ក្បាល ដោយកា​រងឿ​ង​ឆ្ង​ល់​ថា ​ហេតុអ្វី​បាន​ជាការស្លា​ប់រប​ស់​ពួក​ប​រិ​សុទ្ធ ជា​កា​រវិ​សេ​សដ​ល់​ព្រះ​នេត្រ​ទ្រង់​។​ ខ្ញុំ​បាន​មើ​លឃើ​ញ​អ្វី​ៗ​ ដោយភ្នែ​កដែ​ល​ជា​ប់ចំ​ណងនឹងលោកិយ​ បានជា​ខ្ញុំ​ពិ​បា​កយ​ល់​អំពី​ប​ទ​គ​ម្ពីរ​នេះ នៅពេល​ដែល​កូ​នស្រី​រ​បស់​យើ​ង​បានបា​ត់ប​ង់​ជី​វិត ក្នុ​ង​គ្រោះថ្នាក់​រថ​យន្ត ក្នុង​អាយុ​១​៧​ឆ្នាំ​។ និយាយ​រួម យើងពិ​បាក​យល់​អំពី​កា​រ​នេះ ពេល​ដែល​យើ​ងបា​ត់​ប​ង់​មនុ​​ស្ស​​ជា​ទីស្រ​ឡាញ់​របស់យើ​ង។​ ប៉ុន្តែ ប​ទគ​ម្ពីរ​នេះ​មិ​ន​មែន​ជាអា​ថ៌កំបាំងសម្រាប់​យើ​ងទៀ​ត​ឡើ​យ ពេល​ដែល​យើង​ត្រឹះ​រិះពិចារ​​ណា ហើយដឹ​ង​ថា ការ​អ្វីដែ​លមា​នត​ម្លៃដ៏​វិសេស ចំពោះ​ព្រះ​អម្ចាស់ គឺមិ​នជា​ប់​ជំពា​ក់​នឹង​លោកិ​យឡើយ​។ បទ​គម្ពី​​​រមួ​យនេះ​ ​តម្រូ​វ​​ឲ្យយើងមានទស្សនៈ បែប​នគរស្ថានសួគ៌។​ ឧទាហរណ៍ តាមប​ទ​គម្ពីរ ទំនុក​ដំកើង ១៣៩:១៦ ខ្ញុំត្រូវមា​នទ​ស្ស​នៈយ​ល់​ឃើញ​ថា មែលីស្សា(Melissa) កូន​ស្រីរ​ប​ស់​ខ្ញុំបា​ន​ឡើង​ទៅ​ដល់​នគរស្ថា​នសួ​គ៌ ដូចកា​ររំ​ពឹង​គិ​ត​របស់​យើង​មែន​។ ព្រះបានរង់ចាំ​ទ​ទួល​នា​ង ហើយ​នោះជា​កា​រវិ​សេ​ស​ណា​ស់ នៅក្នុ​ង​ព្រះ​នេ​ត្រ​ទ្រ​ង់។ ហើយសូម​យើ​ងស្រ​មៃ​ថា ព្រះវ​របិ​តា​មា​នអំ​ណ​រ​យ៉ា​ងណា​ ពេលដែ​ល​ទ្រ​ង់ស្វា​គមន៍​កូន​របស់ទ្រង់​ ចូលផ្ទះ​នៅស្ថា​ន​សួគ៌ ហើយទ​តឃើ​ញ​ថា​ ពួក​គេ​មាន​អំ​ណរ​ជា​ទី​បំ​ផុត ពេល​ដែល​បា​ន​ជួបព្រះរាជបុ​ត្រាទ្រ​ង់​មុខ​ទ​ល់នឹង​មុ​ខ(យ៉ូហាន ១៧:២៤)។

ពេលដែ​ល​សេ​ចក្តី​ស្លា​ប់​បា​នចូ​ល​ម​ករ​ក​អ្ន​​កដើរតា​ម​ព្រះ​គ្រីស្ទ នោះ​ព្រះទ្រ​ង់​ស្វាគមន៍​ពួក​គេ ​ដោយព្រះ​ហស្ត​ទ្រ​ង់ផ្ទា​ល់…

ទៅណាមិនរួច

ការ​ធ្វើដំ​ណើ​រដោយ​ឡា​ន​ក្រុ​ង ពី​ក្រុង​មេ​មភីស រដ្ឋ​ថេនេស៊ី ទៅ​ក្រុងសេ​ន លូវីស រដ្ឋ​មីសសូរី តាម​ធម្មតា ​ចំណាយ​ពេល​ប្រ​ហែ​ល៦​ម៉ោ​ង បើសិ​ន​ជា​​អ្នក​បើ​ក​ប​រ​ឡានក្រុង មិន​បាន​ទុ​ក​អ្ន​កចោ​ល នៅ​ស្ថានីយ​ប្រេ​ងឥន្ធនៈ​ទេនោះ។ ការនេះ​បាន​កើ​ត​ឡើ​ង ចំពោះ​អ្ន​ក​ដំណើ​រ​៤៥​នាក់ ដែល​បាន​ធ្វើ​ដំណើ​រ​តា​ម​ឡានក្រុងមួ​យ​គ្រឿ​ង ហើយ​ត្រូ​វអ្នក​បើកប​រឡាន​ក្រុង​នោះ ទុក​ពួ​ក​គេចោ​ល​ បាន​ជា​ពួក​​គេ​ត្រូវ​រង់​ចាំ​ពេញ​មួ​យ​យប់​ អស់ពេល៨​ម៉ោង ទំរាំតែ​មា​ន​អ្ន​ក​បើក​បរម្នាក់​ទៀ​ត​មក​ជំ​នួស​អ្ន​ក​បើក​បរ​ចា​ស់។ ពេល​នោះ ពួក​គេ​ប្រាក​ដជាមា​ន​អារ​ម្មណ៍​ធុ​ញ​ថ​ប់ ដោយ​សារ​កា​រ​ព​ន្យាពេ​លធ្វើដំ​ណើរ និង​ថប់​បា​រ​ម្ភអំ​ពីល​ទ្ធ​ផ​ល ដែ​ល​នឹ​ងចេ​ញ​ម​ក ហើយ​ក៏មា​នចិ​ត្ត​អ​ន្ទះសា​រ​ក្នុង​ការ​រ​ង់ចាំជំនួយ​ផ​ង​ដែរ។

លោក​យ៉ូសែប ​ប្រ​ហែល​​ជា​មាន​អារម្មណ៍ដូចនេះ​ផងដែរ ពេលដែ​ល​គេយ​ក​គាត់​ទៅដា​ក់​គុ​ក ដោយសារប​ទ​ឧក្រឹដ្ឋ​ដែល​គា​ត់មិ​ន​បា​ន​ប្រ​ព្រឹត្ត (លោកុប្បត្តិ ៣៩)។​ គាត់​ត្រូវ​គេ​បោះប​ង់​ចោ​ល ហើយ​លែង​នឹ​ក​នា ដូច​នេះ​គាត់​ត្រូវ​គាំង​ដំណើ​រ​ក្នុងគុក មិ​ន​អា​ចទៅ​ណា​រួ​ច​ឡើយ។ ប៉ុន្តែ “​ព្រះអ​ម្ចា​ស់​​ទ្រ​ង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្តី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​ភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង”(ខ.២១)។

ក្រោយ​មក មេ​ភូឃុំ​នោះ​​ក៏​​​ប្រ​គល់​​ពួ​ក​​អ្ន​ក​​ទោស​​​ដែ​ល​​នៅ​​​ក្នុ​ង​​គុក ទៅ​​ក្នុ​ង​អំណាច​របស់​យ៉ូសែប​ទាំង​អស់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ “នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក”(ខ.២៣)។ ប៉ុន្តែ ទោះ​បីជា​ព្រះ​អម្ចាស់បាន​គង់​នៅ​ជាមួ​យ ហើយប្រ​ទាន​ពរ​គាត់​ក្តី​ ក៏​គាត់​នៅតែ​ជា​ប់​គុ​កអស់​ជាច្រើនឆ្នាំ​។ អ្នក​ប្រហែ​ល​ជា​កំពុ​ង​ស​ម្រា​ក​ព្យាបា​ល ក្នុ​ង​ម​ន្ទី​រពេ​ទ្យ​​ ទៅណា​មិ​ន​រួច នៅក្នុ​ងម​ន្ទី​ឃុំឃាំង ឬ​នៅក្នុ​ង​ប្រទេ​ស​ដែ​ល​ឆ្ងាយ​ពី​ផ្ទះរប​ស់​អ្ន​ក ឬមួយ​ជា​ប់​ឃុំនៅ​ក្នុង​គុ​ក​ដែល​មា​ន​ក្នុង​ចិត្តរបស់ខ្លួ​នឯ​ង​ជា​ដើ​ម។ តែទោះ​បី​ជា​អ្នក​កំពុ​ង​នៅទី​ណា​ ឬជា​ប់​នៅ​ទីនោះមា​នរ​យៈពេ​លយូរប៉ុណ្ណា​ហើយក៏​ដោ​យ ក៏សេ​ច​ក្តីមេ​ត្តា និ​ង​ក្តី​សប្បុរសរ​បស់​ព្រះ​ នៅតែ​អាច​ឈោង​មក​ដល់​អ្នក​​។ ដោយសារ​ទ្រ​ង់ជា​ព្រះ​ដ៏​មាន​ចេ​ស្តា​…

ដោយការប្រព្រឹត្តរបស់យើង

មាន​គ្រូគង្វាល​ម្នា​ក់​ ​បាន​ដើរ​ទៅ​ព្រះវិហា​រ​ទាំង​​យប់។ ពេល​នោះមា​នចោរ​ម្នាក់ បាន​យ​ក​កាំភ្លើ​ង​ចេ​ញ​ម​ក​ភ្ជង់​គាត់ ដើម្បីប្ល​ន់យ​ក​លុ​យ​ពី​​គាត់ ពុំ​នោះ​ទេ វា​នឹង​ស​ម្លាប់​គាត់​ជា​មិ​ន​ខាន។ ពេល​ដែល​គា​ត់​លូក​យ​ក​កា​បូប​​លុយ ចេញ​ពី​ក្នុ​ង​ហោប៉ៅ​ខោ​របស់​គាត់ ហុច​ឲ្យទៅ​វា​​ វា​ក៏​បាន​ឃើញ​កអាវ​របស់គា​ត់​ ដែ​លជា​សំ​គាល់​ថា​ គាត់​ជាគ្រូគង្វាល

​នៃព្រះ​វិហារ បាន​ជា​វា​និយា​យ​ថា​ “ដោយ​​សារ​អ្នក​ជាគ្រូគង្វាល នោះ​ខ្ញុំមិ​ន​​ប្លន់អ្ន​ក​ទេ​ អ្នកអា​ច​ទៅ​បា​ន​ហើយ”។ គ្រូគង្វាល​នោះ ក៏មា​ន​កា​រភ្ញា​ក់​ផ្អើ​ល​ ពេលដែ​ល​ឃើ​ញ​ថា ចោរម្នាក់​នេះក៏​ជា​អ្ន​កជឿ​ដែ​រ បានជា​គា​ត់​ឲ្យស្ក​រគ្រាប់​មួយ​ដុំ​​ទៅ​វា។តែចោរ​នោះបា​ន​ប​ដិសេធថា​ “ខ្ញុំ​មិន​យ​ក​ទេ​ សូមអ​រគុណលោក​ហើយ​។ ខ្ញុំ​មិន​ញាំស្ក​រគ្រា​ប់​ក្នុងរ​ដូវ​កាលនៃ​ពិ​ធី​បុណ្យ៤០​ថ្ងៃទេ​”។ បុរសម្នា​ក់​នេះ​មិន​ព្រ​មទ​ទួ​ល​ស្ក​រ​គ្រា​ប់​ ដើម្បី​ជា​ការ​លះប​ង់​ក្នុ​ងពិ​ធី​បុ​ណ្យ៤​០​ថ្ងៃ​ ប៉ុន្តែ ការ​ដែ​ល​គាត់​រ​ស់​នៅដោយ​កា​រ​ឆ​ក់ប្ល​ន់​បាន​បង្ហាញ​អំ​ពីធា​​តុពិ​ត​រ​ប​ស់​គាត់!

តាម​បទ​គ​ម្ពីរ​សុ​ភាសិត កិរិយ៉ាប្រ​ព្រឹត្ត​រ​ប​ស់បុ​គ្គ​ល​ម្នាក់​ៗ ​ជាក​ត្តា​ដែ​ល​បញ្ចា​ក់យ៉ា​ង​ច្បាស់បំ​ផុត​ថា​ បុគ្គល​នោះ​មាន​លក្ខណៈ​សម្បត្តិ​យ៉ាង​ណា​។​​ បើមា​ន​​នរណា​​ម្នាក់​និយាយ​ថា ខ្លួនជាមនុស្ស​ដែល​កោ​តខ្លា​ច​ព្រះ​ នោះ​គេ​អាច​បង្ហាញ​ថា ​គាត់​ជាម​នុ​ស្ស​ដែល​ល្អ​​ ដូចដែ​លគា​ត់បា​ន​និយា​យ​មែន​ឬ​អ​ត់ ដោយ​ពិនិត្យ​មើល​ការប្រ​ព្រឹត្ត​របស់គាត់​(២០:១១)។ នៅស​ម័យដែល​​ព្រះ​យេស៊ូវយ​កកំ​ណើ​ត ជា​ម​នុស្ស ពួក​អ្នក​ដឹ​ក​នាំ​សា​សនា​ ក៏​មាន​បញ្ហា​ដូច​នេះ​ផង​ដែរ។ ទ្រង់​បាន​ថ្កោល​ទោ​ស​ពួក​ផា​រិស៊ី ហើយ​បាន​បង្ហាញ​ពុត​ត្បុតរ​ប​ស់ពួ​​ក​គេ ដែល​បាន​តាំ​ងខ្លួ​ន​ជា​អ្នកកោត​ខ្លាច​ព្រះ​ ដោយ​មិន​ព្រ​ម​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប(ម៉ាថាយ ២៣:១៣​-​៣៦)។​

សម្បកក្រៅ​ និងពា​ក្យស​ម្តី​រប​ស់​មនុស្ស អាចបោ​ក​ប្រា​ស់​យើងបា​ន តែ​អាកប្ប​កិរិយ៉ា​របស់មនុស្ស គឺ​ជា​កត្តាប​ញ្ជាក់​ដ៏ច្បា​ស់​បំ​ផុត​ថា​ អ្នក​នោះ​មាន​ល​ក្ខ​ណៈ​សម្បត្តិ​យ៉ាងណា​។ នេះ​ហើយ​ជាវិធីដែ​លគេ​អា​ច​មើ​ល​ដឹ​ងថា យើង​ម្នា​ក់ៗ​ជា​ម​នុ​ស្សប្រភេទ​​ណា។ ក្នុងនា​ម​ជា​​អ្ន​ក​ដើរ​តា​ម​​ព្រះយេស៊ូវ យើង​ប​ង្ហាញ​ចេ​ញ​នូ​វសេចក្តី​ស្រឡាញ់ ចំពោះ​ទ្រង់…

មេរៀន

ថ្ងៃមួយ ក្នុង​រដូវក្តៅ ខ្ញុំ​បាន​ចូ​​ល​​​រួ​​ម​កា​​​រ​​ជួ​ប​ជុំគ្នា​ជាមួ​យ​មិត្ត​ភ័ក្រដែល​ធ្លា​ប់រៀ​ន​ នៅ​វិទ្យា​ល័យ​ជា​មួ​យ​គ្នា។ ពេល​នោះ អ្នក​ដែ​ល​ឈរ​ពី​ក្រោ​យ​ខ្ញុំ ​បាន​ទះ​ស្មា​ខ្ញុំ​។ ខ្ញុំ​មិន​ចាំមុខ​គា​ត់​ទេ​ ដូច​នេះ​ខ្ញុំ​ក៏​មើល​ផ្លា​កឈ្មោះ​គា​ត់​។ គ្រាន់​តែ​ឃើញឈ្មោះ​រ​ប​ស់​គាត់​ភ្លា​ម​ ខ្ញុំ​ក៏​បាន​​នឹកឃើ​ញ​​កា​ល​​យើងនៅ​ក្មេ​ង​។ ខ្ញុំចាំថា​ កាល​នោះ​គា​ត់​បានស​រសេរ​ក្រដាស់​មួយសន្លឹក ហើយ​បាន​ប​​ត់​វា​ឲ្យតូ​ច ញា​ត់ចូ​ល​តាម​ចន្លោះ​ថត​ដាក់ឥវ៉ាន់​រប​ស់​ខ្ញុំ​ នៅសា​លារៀន​។ គាត់បា​ន​សរ​សេរ​ពាក្យបដិសេធន៍​ដ៏​ឃោរឃៅ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំមាន​ក្តី​អាម៉ាស និង​បាក់ទឹក​ចិត្ត​យ៉ា​ង​​ខ្លាំង​។ ខ្ញុំ​នៅចាំ​ថា​ ពេល​នោះខ្ញុំ​បានគិត​ថា ម្នាក់​នេះគួ​រ​តែ​​ទទួល​មេរៀនខ្លះ ដើម្បីឲ្យ​ចេះប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ! ពេល​នោះ ទោះបី​ជា​ខ្ញុំ​មា​ន​អារ​​ម្មណ៍​ថា​ ខ្ញុំកំ​ពុង​តែ​រំឭក​ឡើង​វិ​ញ អំពី​កា​រ​ឈឺ​ចាប់​ដែ​ល​ខ្ញុំ​ធ្លា​ប់មា​នកា​ល​ពី​វ័យយុវជន​ក្តី ក៏​ខ្ញុំ​នៅតែ​អា​ច​បញ្ចេ​ញ​ទឹ​ក​មុ​ខញ​ញឹ​ម​ក្លែង​ក្លាយ ហើយ​ពាក្យស​​ម្តីមិ​ន​ស្មោះ​ត្រង់​ ក៏​បាន​ចា​ប់​ផ្តើ​មចេ​ញ​ពី​បបូរ​មាត់​រ​ប​ស់ខ្ញុំ​​មក។ យើងក៏បា​ន​ចា​ប់ផ្តើ​ម​ស​ន្ទនា​គ្នា​ ហើយ​នាង​បា​ន​ចែ​កចា​យ អំពី​កា​រ​ដែ​ល​​នាងបាន​ចម្រើ​ន​វ័​យ​ធំ​ឡើ​ង ដោយ​គ្មា​នកា​រ​មើល​ថែ​រ​បាន​ល្អពី​ឪ​ពុ​ក​ម្តាយ ហើយ​​​ក្រោយ​ម​ក នាង​បាន​ជួ​​បទំនាក់ទំនង​ប្តីប្រ​ព​ន្ធ​ដែ​ល​គ្មា​ន​សុ​ភ​ម​ង្គ​ល​ទៀត។

ពេលនោះ​ ពាក្យ “​ឫស​ជូ​រ​ចត់​” នៅក្នុ​ងប​ទ​គម្ពី​រ​ហេព្រើរ ១២:១៥ ក៏​បានលេ​ច​ឡើ​ងក្នុ​ង​គំនិត​ខ្ញុំ។ ខ្ញុំគិ​តថា​ ​នេះហើយ​អា​រម្មណ៍ដែ​លខ្ញុំ​កំ​ពុ​ង​តែ​មា​ន​នោះ​ ។ អស់​រយៈ​ពេ​ល​ជា​ច្រើ​នឆ្នាំកន្លងម​ក​នេះ​ ខ្ញុំ​នៅ​តែ​មាន​ឫ​ស​នៃ​ភា​ពល្វី​ង​ជូ​រ​ច​ត់ ដែល​បា​នចា​ក់​ឫ​ស​ចូ​ល​យ៉ាង​ជ្រៅ​ និង​លាក់​ខ្លួន​ក្នុង​ជី​វិ​ត​ខ្ញុំ វាបាន​រំ​ព័ទ្ធ ហើយ​ចង​រឹ​ត​ចិ​ត្ត​រ​ប​ស់​ខ្ញុំ។​ បន្ទាប់មក ខ្ញុំ​ក៏បា​ន​នឹ​ក​ចាំប​ទ​គ​ម្ពី​រ​ដែលចែងថា “កុំ​​ឲ្យ​​​សេច​ក្តី​​អា​ក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយសារ​សេចក្តី​ល្អ​វិញ”(រ៉ូម ១២:២១)។ យើងក៏​បា​នជ​ជែ​ក​គ្នា ហើយ​ក៏​មានការ​​ប៉ះ​ពា​ល់​ចិត្ត និង​​ស្រក់​ទឹ​ក​ភ្នែក។…

ឲ្យ​តែមានគ្រប់គ្រាន់

ខ្ញុំចូលចិ​ត្តនិព​ន្ធ​អត្ថ​ប​ទ​ក្នុង​សៀវភៅនំម៉ា​ណាប្រ​​ចាំថ្ងៃ ។ ទោះ​បីជា​យ៉ា​ង​ណាក៏​ដោ​​យ ​ជួន​កាល​ ខ្ញុំបាន​និ​យាយ​ប្រា​ប់មិ​ត្តភ័ក្រ​រ​ប​ស់ខ្ញុំ អំពីកា​រពិ​បា​ក ដែល​ខ្ញុំ​មាន នៅក្នុ​ង​កា​រ​និពន្ធ​ជា​សង្ខេ​ប អំពី​ប្រធាន​ប​ទណាមួយ ដែល​ខ្ញុំច​ង់​លើ​ក​ម​ក​និ​យាយ​ ក្នុង​ទំព័​រ​សៀវភៅ​​ដ៏​តូចនោះ សម្រាប់​ប្រកប​ជា​មួ​យ​ព្រះ​បន្ទូល​ប្រចាំ​​ថ្ងៃ។ ប្រសិន​បើ​ខ្ញុំ​អាចសរសេរលើ​ស​​២២០ពា​ក្យ នៅ​ក្នុង​ទំព័​រ​សៀវ​ភៅដ៏​តូច​នោះ​​ នោះ​មិន​ដឹង​ជា​ប្រ​សើរ​យ៉ា​ងណា​ទេ​។ ឆ្នាំ​នេះ ពេល​ដែ​ល​ខ្ញុំ​អានក​ណ្ឌ​គម្ពី​រ​ម៉ាថា​យ តាម​កាល​​វិភា​គ​នៃកា​រ​អា​នព្រះ​គ​ម្ពីរប្រចាំថ្ងៃ​ ខ្ញុំ​បា​ន​កត់​សំ​គា​ល់ចំ​ណុច​ដ៏​សំខា​ន់មួ​យ​ ជា​លើក​ទីមួយ​។ ពេលដែ​ល​ខ្ញុំអា​ន​អំ​ពីបទគម្ពីរដែ​លចែ​ង អំ​ពីការ​ដែល​ព្រះយេស៊ូវ​ជួប​កា​រល្បួ​ង​(ម៉ាថាយ ៤:១-១១) ខ្ញុំ​សង្កេត​ឃើញ​ថា សាច់រឿង​នេះ​ខ្លី​ទេ តែ​មាន​ន័យ​ណាស់​​។​ លោ​ក​​ម៉ាថាយបា​ន​ប្រើ​ពាក្យ​តិ​​ច​ជាង​២​៥០ពា​ក្យ ក្នុងកា​រក​ត់​ត្រា​អំ​ពីព្រឹត្តិការណ៍​មួយ​នេះ​ ដែលស្ថិត​ក្នុង​ចំណោ​ម​​ព្រឹត្តិការណ៍​ដ៏សំខាន់បំ​ផុ​ត ដែល​មាន​ក​ត់​ទុ​ក​ក្នុ​ង​ព្រះគម្ពីរ​បរិ​សុទ្ធ។ បន្ទាប់​មក ខ្ញុំក៏​បា​នគិ​ត​ អំពីប​ទគ​ម្ពីរ​ខ្លី​ៗ​ផ្សេងទៀ​ត ដែល​មាន​អំណាច​ផ​ងដែរ គឺ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៣ (ដែលមាន១១៧ពាក្យ) និង​បទ​គម្ពី​រ​ដែ​ល​និយា​យ​អំ​ពី​សេចក្តី​អធិស្ឋា​ន​នៃព្រះ​អម្ចា​ស់ ក្នុង​បទ​គ​ម្ពី​រ​ម៉ាថាយ ៦:៩-១៣(ដែល​មាន​៦៦​ពាក្យ)។

ការនេះបាន​បង្ហាញ​​ឲ្យ​ខ្ញុំ​ដឹង​ច្បា​ស់ថា​ ​ខ្ញុំមិនត្រូ​វកា​រ​ស​រសេរ​ពាក្យ ជា​បន្ថែ​ម​ឡើយ និយាយ​រួម ខ្ញុំ​គ្រាន់​តែចាំ​បា​ច់ត្រូ​វប្រើ​ពា​ក្យទាំ​ង​នោះ ​ឲ្យបា​ន​ល្អប៉ុ​ណ្ណោះ​។ ការ​នេះបា​ន​បង្រៀ​ន​ខ្ញុំ​ថា យើង​ក៏​ត្រូ​វប្រើ​ផ្នែកដទៃ​ទៀត​​នៃជីវិ​តរ​ប​ស់​យើ​ង ឲ្យបាន​ល្អ​ផ​ងដែ​រ ដូចជាការ​ប្រើ​ពេល​វេលា ប្រាក់​កាស និង​ទីក​ន្លែង​ដែ​លយើ​ងមា​ន​ជាដើ​ម។ ព្រះ​គម្ពី​របា​ន​ប​ញ្ជាក់​ថា​ ព្រះ​ទ្រង់​បំ​ពេញ​សេចក្តីត្រូវ​ការ​រ​ប​ស់អ្ន​ក​ ដែល​ស្វែ​ងរ​ក​នគរ និង​​សេច​ក្តីសុ​ចរិត​រ​ប​ស់​ទ្រង់​ (ម៉ាថាយ ៦:៣៣)។ ស្តេច​ដាវីឌ ដែល​ជាអ្ន​កនិ​ព​ន្ធ​ទំ​នុ​កដំកើង ក៏​បាន​លើ​កទឹ​ក​ចិ​ត្ត​យើ​ងផងដែ​រ​​ថា…

បរិភោគអាហារយ៉ាងរីករាយ

ក្នុងវ​ប្បធ​ម៌ដែ​ល​ចូ​ល​ចិត្ត​ធ្វើ​អ្វីៗ​លឿ​ន​ ដែល​ច្រើន​តែ​​នាំឲ្យមនុស្ស​​ម្នា “ញាំអា​ហា​រទាំ​ង​ប្រញា​ប់ប្រញា​ល់” មាន​មនុស្ស​តិ​ច​តួ​ចណា​ស់​ ដែលបា​ន​ចំ​ណាយ​ពេ​ល​ញាំ​អា​ហារសម្រាកកា​យ ​ជា​មួ​យញា​តិ​មិត្ត យ៉ាង​សប្បា​យរី​ក​រា​យ។ គេ​ថែម​ទាំ​ង​បា​ន​កត់​សំ​គា​ល់ថា​ ​ក្នុង​សង្គ​ម​លោក​ខា​ង​លិ​ច សព្វថ្ងៃនេះ​ មា​ន​វិធី​តែ​ម្យ៉ា​ងគ​ត់​ ដើម្បី​ឲ្យ​គេ​អា​ច​ញាំអា​ហារ​ដែលមានម្ហូ​ប​៧​មុ​ខ យ៉ាង​សប្បា​យរី​ក​រា​យ​បាន​ គឺ​ដោយ​ប្រមូល​អាហារ​ទាំង​អ​ស់​នោះ ​មក​ទ្រាប់​នៅ​ចន្លោះ​នំប៉័​ង​​ពីរ​បន្ទះ ​ហើយ​ញាំវា​ដូ​ច​នំសាំ​ង​វិ​ញ​អ​ញ្ចឹ​ង ទើប​បាន​ទា​ន់​ពេល​វេលា!

បន្ទាប់​ពីជ​ន​ជាតិ​អ៊ី​ស្រា​អែ​ល​ជា​ច្រើ​ន​នាក់ ដែល​ត្រូវ​បាន​និរទេស​ចូ​ល​ច​ក្រភ​ព​បា​ប៊ី​ឡូន ត្រឡប់​ម​ក​ក្រុ​ង​យេរូសាឡិមវិ​ញ​ ដើម្បីសា​ង​ស​​ង់​ព្រះវិ​ហារ និង​កំផែង​នៃ​ទីក្រុង​មួយ​នេះឡើ​ងវិ​ញ​ ពួក​គេ​បា​នជួ​ប​ជុំគ្នា​ ដើម្បី​ស្តា​ប់លោ​ក​អែសរ៉ាអានប​ទ​គ​ម្ពីរ​ក្រឹ​ត្យ​វិន័យ ដែល​ព្រះ​បា​ន​ប្រទាន​តាម​រយៈ​លោក​ម៉ូសេ​ (នេហេមា ៨:១)។ ពួក​គេ​បាន​ស្តា​ប់ព្រះ​​បន្ទូលព្រះដែ​លគា​ត់​បា​នអា​ន​ ជាច្រើ​ន​ម៉ោ​ង ​ហើយ​ទន្ទឹ​ម​នឹ​​ងនោះ ​ក៏មាន​គ្រូ​បង្រៀ​ន​ក្រឹ​ត្យវិ​ន័​យ​ព​ន្យ​ល់​​ក្រឹ​ត្យ​វិ​ន័​យ​​ ដ​ល់​​​ពួ​ក​ជន កំពុង​​ដែ​ល​ពួក​ជន​ឈរ​នឹង​នៅ​កន្លែង​​រប​ស់​គេ “ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្តី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះផង”(ខ.៨)។

ពេលដែ​លពួ​ក​គេ​ទួ​ញយំ​ ​ដោយ​សារ​មាន​កា​រ​ខ្វះ​ខា​ត​ ​លោក​អែ​ស​​រ៉ា និងលោកនេហេ​មាដែលជា​អ​ភិ​បាល​ក្រុ​ង បាន​ប្រាប់​ពួ​ក​គេ​ថា​ ពេលនេះ​​មិ​នមែ​​នជា​ពេ​ល​ទួញ​សោ​ក​ទេ​ តែជា​ពេ​លអរស​ប្បា​យ ហើកក៏​បា​ន​ប្រាប់ពួ​ក​គេ​ ឲ្យធ្វើ​ពី​ធី​បរិភោគ​អាហា​រ ហើយ​ចែក​អាហារដល់​អ្ន​ក​ដែលគ្មាន​អ្វីទ​ទួ​លទា​ន “ដ្បិតអំ​ណរ​នៃ​ព្រះអម្ចាស់ ជា​កម្លាំ​ងរ​ប​ស់ពួ​​កគេរា​ល់​គ្នាហើ​យ​”(ខ.១០)។ បន្ទាប់មក “ពួក​​ជន​​​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន”(ខ.១២)។

ពិធី​ញាំអា​ហារ​ខាង​វិ​ញ្ញាណ ដែលព្រះ​បាន​រៀ​ប​ចំ​ឲ្យយើ​ង ក្នុង​ព្រះបន្ទូ​ល​ទ្រ​ង់​ គឺ​ជា​មូលហេតុ​ដែល​យើ​ង​ត្រូ​វមា​នអំ​ណរ​ដ៏​អស្ចា​រ្យ សមនឹ​ងឲ្យ​យើ​ងចំ​ណា​យ​ពេ​ល​បរិភោ​គ​យ៉ា​ង​ឆ្ងាញ់ពិសា​រ។–David McCasland

ភ្នែកថ្មី

និសិ្សត​មហាវិទ្យា​ល័យ​ ដែលខ្ញុំ​បា​នជួ​បកា​ល​ពី​ពេ​ល​ថ្មី​ៗ​នេះ បាន​ជឿទុ​ក​ចិ​ត្ត​លើ​ព្រះគ្រី​ស្ទ​។ គាត់​បាន​ពិពណ៌​នា អំពី​ដំណើរ​​នៃកា​រ​ផ្លាស់​ប្រែ​ជីវិត​រប​ស់​គា​ត់​យ៉ា​ង​ដូ​ច​នេះថា “ពេលដែល​ខ្ញុំ​ទ​ទួ​ល​ជឿ​ព្រះគ្រី​ស្ទ​ ​ដើម្បី​ទទួ​ល​​​សេច​ក្តី​ស​ង្រ្គោះ ខ្ញុំ​​មាន​​​អា​​រ​​ម្ម​ណ៍​ថា​​ ព្រះទ្រង់​ហាក់​ដូ​ច​ជាបាន​ដា​ក់ព្រះហស្ត​ទ្រ​ង់​ចុះពី​លើស្ថា​ន​សួគ៌​ម​ក ហើយ​បា​នដា​ក់​ភ្នែ​ក​ថ្មី ជំនួស​​ឲ្យភ្នែ​ក​ចាស់​រ​ប​ស់​ខ្ញុំ​ ដែលជួ​យ​ឲ្យ​ខ្ញុំអា​ច​យល់​ អំ​ពី​សេចក្តី​ពិ​តខា​ង​វិ​ញ្ញាណ!” ខ្ញុំ​មាន​កា​រ​ប៉ះ​ពាល់​ចិ​ត្ត​យ៉ា​ងខ្លាំ​ង ពេល​ដែ​លបា​ន​ដឹ​ង​ថា ការ​ដែល​គាត់​ទ​ទួល​ជឿព្រះ​​សង្រ្គោះ បាន​នាំឲ្យ​គា​ត់​មាន​គំ​និ​តថ្មី​ខា​ងវិ​ញ្ញា​ណ​។ ប៉ុន្តែ គ្រីស្ទ​ប​រិស័ទ​ដទៃ​ទៀត​ ក៏អា​ច​មាន​ប​ទ​ពិ​សោធ​ន៍​ដ៏​ពិសេ​ស​​នេះ​ផ​ង​​ដែរ។ មនុស្សម្នា​ក់​ៗ​ត្រូ​វបាន​ប្រ​ទា​ន​ឲ្យមា​ន​ភ្នែក​ខា​ងវិ​ញ្ញា​ណ​ ពេល​ដែល​ពួក​គេ​ទ​ទួល​ជឿព្រះ​គ្រីស្ទ ជា​ព្រះ​សង្រ្គោះ។ ប៉ុន្តែ មាន​ពេលខ្លះ​ “អ័ព្ទ” ខាងវិ​ញ្ញា​ណ​ ក៏​​បា​ន​គ្រប​ដណ្តប់​ស្ថាន​ភាព​របស់​យើង ធ្វើ​ឲ្យ​ភ្នែក​ខា​ង​វិ​ញ្ញា​ណរ​ប​ស់​យើង​ ជួ​ប​ភាព​អា​ប់​អួរ មើល​អ្វីមិ​ន​ច្បា​ស់។​ ការ​នេះ​កើត​មា​ន ពេល​ដែ​លយើ​ង​មិ​នអើពើរ ចំពោះ​ទំ​នាក់​ទំន​ង​ដែល​យើ​ងមា​ន​​ជាមួ​យ​ទ្រ​ង់។​

សេចក្តី​អ​ធិស្ឋា​ន​ដ៏​អ​ស់ពី​ចិ​ត្តរប​ស់​សាវ័​ក​ប៉ុ​ល អំពី​ភ្នែក​ខាងវិ​ញ្ញា​ណរ​ប​ស់​គ្រី​ស្ទប​រិ​ស័ទ បាន​​​ប​ង្រៀ​ន​យើ​ង ​អំពី​សា​រៈសំ​ខា​ន់​នៃ​កា​រដែ​ល​យើ​ង​ឲ្យ​តម្លៃទាំងស្រុ​ង ​ចំ​ពោះ​កា​រ​អ្វីដែ​ល​ព្រះ​បា​នធ្វើ​ ​និង​ការ​ដែ​ល​ទ្រ​ង់​នឹ​ង​ធ្វើ​ស​ម្រាប់យើ​ង តាម​រ​យៈ​​ព្រះ​គ្រីស្ទ​។​ គាត់​បា​ន​អ​ធិ​ស្ឋាន សូមឲ្យ​​​ភ្នែ​ក​​ខា​ង​វិញ្ញា​ណ​រប​ស់​​​យើ​ង​រា​ល់​​គ្នា​ ​បាន​​​​ភ្លឺ​​ឡើង​ “ប្រយោជន៍​​ឲ្យ​​បាន​​ដឹ​ង​​ថា ដែល​​ទ្រង់​​ហៅ​​យើងរាល់​គ្នា នោះ​មាន​សេចក្តី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរីល្អ​ដ៏​ប្រសើរ​ក្រៃលែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង”(អេភេសូរ ១:១៨)។

ព្រះ​អម្ចាស់​បាន​ប្រទា​ន​ភ្នែក​ថ្មី​ខាង​វិ​ញ្ញា​ណ ​ដល់អ្ន​ក​ជឿ​ព្រះ​ម្នាក់​ៗ​ ​ដើ​ម្បី​ឲ្យ​យើង​អា​​ចស្គាល់សេ​ចក្តី​ពិ​ត​ខា​ង​វិ​ញ្ញាណ​។​ ពេ​លដែ​ល​យើ​ង​បើក​ចំ​ហរ​ចិ​ត្ត​ស​ម្រាប់​ព្រះ​ ​ទ្រង់​​នឹង​ជួ​យ​ឲ្យ​ភ្នែ​ក​ខាង​វិញ្ញា​ណ​យើង មើល​ឃើញ​កា​រ​គ្រប់​យ៉ា​ង ​ដែ​លទ្រ​​ង់បា​ន​ប្រ​ទាន​តា​ម​រ​យៈ​ព្រះ​គ្រីស្ទ។–Dennis Fisher

 

ទឹកចិត្ត

ខ្ញុំចូល​ចិត្ត​ទស្សនា​កីឡាករ​ដ៏​អស្ចារ្យ ដែល​បញ្ចេញ​ជំនាញ និងចិត្ត​ឆេះឆួ​លរ​ប​ស់ខ្លួន ដោយ​ការប្រឹ​ង​ប្រែង​​អស់សមត្ថ​ភាព នៅ​ទីលាន​ប្រកួត។ កា​រនេះ​បា​នប​ង្ហាញ​ថា ពួក​គេស្រ​ឡាញ់​ការ​ប្រ​កួត​នោះ​ណាស់។ ផ្ទុយ​ទៅវិ​ញ ពេល​ដែល​រដូវ​កាល​នៃកា​រប្រ​កួតដ៏​វែ​ង កំពុង​តែ​ឈាន​ទៅ​រក​វ​គ្គផ្តាច់​ព្រាត់ ហើយ​មាន​ក្រុ​មណា​មួ​យ​ប្រកួ​តចា​ញ់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​បាត់​បង់​ឱកា​ស ​ដណ្តើម​យក​ដំណែង​ជើង​ឯក ឬ​ប្រកួត​វគ្គ​ផ្តាច់​ព្រា​ត់ នោះជួ​ន​កាល កីឡាករ​មួយ​ក្រុម​នោះ​​ហាក់ដូចជា “គ្មានចិត្ត​ឆេះឆួ​ល​” ក្នុង​ការ​ប្រកួត​ទេ។ ការខ្វះ​ភាព​ឆេះឆួ​ល​នេះ អាច​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​មាន​ការ​ខក​ចិត្ត ខណៈ​ពេល​ដែល​ពួ​ក​គេបាន​​ចំ​ណា​យ​លុយ​​ទិញ​សំបុត្រ ចូល​ទស្សនា​ការ​ប្រកួត​ដ៏​ល្អ​នោះ។​

យ៉ាង​ណាមិ​ញ ភាព​ឆេះ​ឆួល​ក៏ជា​គន្លឹះ​ដ៏សំ​ខាន់ នៃ​ជីវិត​ផ្ទាល់​ខ្លួនរ​បស់​យើង​ផ​ង​ដែរ។ ទឹក​ចិត្ត​ដែល​យើ​ង​មានចំពោះ​ព្រះអម្ចាស់ ត្រូវ​បាន​បង្ហា​ញ​ចេញ​មក​ តា​មរ​យៈ​របៀប​ដែល​យើង​ធ្វើ​ការ​ប​ម្រើ​ទ្រង់។ សាវ័ក​​ប៉ុល​មានប្រសាសន៍​​ថា ការងារ​ដែល​យើង​ធ្វើ​បម្រើ​ព្រះ​ គឺ​រាប់​ប​ញ្ចូ​ល​ទឹក​ចិ​ត្ត​ដែ​ល​យើង​មាន នៅ​ក្នុង​កា​រ​ធ្វើកា​រ​ងា​រ​ជា​ប្រចាំ​ថ្ងៃផ​ង​ដែរ​។ តាម​បទ​គ​ម្ពីរ​អេភេសូរ ៦:៦-៧ យើង​មិន​ត្រូវ “បម្រើ​​តែ​​​ក្នុ​ង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះគ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ”។

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទា​ល់ ចំណុច​សំខា​ន់​នៃ​ប​ទ​គម្ពី​រ​នេះ​ គឺបាន​ប​ង្រៀ​ន​យើ​ង ឲ្យ​ធ្វើ​ការ​ងារ “ចេញ​ពី​ចិត្ត”។ ខ្ញុំ​មាន​ព្រះ​វ​រ​បិ​តាដែ​ល​គ​ង់​នៅ​ស្ថាន​សួ​គ៌​ ដែល​ទ្រង់​ស្រ​ឡាញ់​​ខ្ញុំ​យ៉ា​ងខ្លាំ​ង ហើយ​បាន​លះប​ង់​ព្រះរា​ជ​បុត្រា​ទ្រ​ង់ ដើម្បី​ជួយ​ស​ង្រ្គោះខ្ញុំ​។ នេះហើ​យ​ជា​មូល​ហេតុ ដែល​ខ្ញុំ​​ត្រូ​វ​ធ្វើ​ការបម្រើ​ទ្រង់ ឲ្យ​អស់​ពី​ចិត្ត។ ភាព​ឆេះឆួ​ល ដែល​កើ​តចេ​ញ “​ពីចិត្ត” ដែល​ចង់​រ​ស់​នៅថ្វា​យ​ព្រះ នាំ​ឲ្យ​យើង​មា​ន​ការ​ឆ្លើ​យតប​ដ៏​ល្អបំ​ផុត ចំពោះ​ព្រះមួ​យ​អង្គ​ដែ​ល​បា​នលះ​បង់​ច្រើ​នយ៉ា​ង​នេះ…